Siam Technology College
yellow
 Facebook

 

Lamar University, Texas
Tri-Continent Degree Program

Intercultural Leadership & International Business

 

Choose your language!
Bangladesh Indonesia Japan Laos Malaysia Myanmar Philippines Russia Thailand English Vietnam

 

 

Apply here!

 

ចក្ខុវិស័យ

ដោយមានកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថាន Oregon Institute of International Education, សកលវិទ្យាល័យ Siam Technology College និងគ្រឹស្ថានអប់រំ NVQ របស់ចក្រភពអង់គ្លេស។ សកលវិទ្យាល័យ Lamar University របស់សហរដ្ឋអាមេរិក បានបង្កើតឡើងនូវកម្មវិធីសិក្សារស្តង់ដារអន្តរជាតិមួយ ដែលមានឈ្មោះថា Tri-Continent Degree Program សម្រាប់សិស្សនិស្សិតដែលមានបំណងចង់បន្តរការសិក្សារកម្មវិធីកំរិតស្តង់ដារសហរដ្ឋអាមេរិក នៅទីក្រុងបាងកក ប្រទេសថៃឡង់ដ៍។ សកលវិទ្យាល័យ Lamar University គឺជាសមាជិកបណ្តាញនៃសកលវិទ្យាល័យ Texas State University ដែលត្រូវបានទទួលស្គាល់ដោយ សមាគមន៍សកលវិទ្យាល័យភាគខាងត្បូង និងគ្រឹស្ថានឧត្តមសិក្សារនៃសកលវិទ្យាល័យទូទៅដែលមានកំរិតអប់រំខ្ពស់លំដាប់ បរិញ្ញារប័ត្រ អនុបណ្ឌិត និងបណ្ឌិត។ Oregon Institute of International Education (OIIE) គឺជាវិទ្យាស្ថានដែលបានចុះបញ្ជីរលេខ ៥០១.ក.៣ នៃអង្គការក្រៅរដ្ឋាភិបាល ដែលមានសមាជិកសមាជិកាប្រមាណជាង ៣០០០០ ដើម្បីត្រួតពិនិត្យកំរិតស្តង់ដារអប់រំ របស់សកលវិទ្យាល័យ Lamar University នាទីក្រុងបាងកក។ សកលវិទ្យាល័យ Siam Technology College ជាសកលវិទ្យាល័យដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ព្រះរាជាណាចក្រថៃ។ NVQ គឺជាគ្រឹស្ថានប្រពន័្ធអប់រំកំរិតស្តង់ដារខ្ពស់នៃចក្រភពអង់គ្លេស។

ពត៌មានលំអិត ចូលទៅក្នុង Lamar University Press Release លើកិច្ចសហប្រតិបត្តិការភាពជាដៃគូអន្តរជាតិ។

 

Lamar, OIIE, STC logos

 

 

គោលការណ៍ នៃកម្មវិធី

និស្សិតដែលសិក្សារកម្មវិធី Tri-Continent Degree Program នៅពេលបញ្ចប់ការសិក្សាររយៈពេល៤ឆ្នាំ និងទទួលបានសញ្ញាប័ត្រ ដូចខាងក្រោម :

 

អំពីកម្មវិធីអប់រំ

គុណភាពអប់រំ

ការចំណាយ

សហប្រតិបត្តិការអន្តរជាតិ

 

ការចុះឈ្មោះចូលរៀន

និស្សិតទាំងអស់អាចចុះឈ្មោះចូលរៀនបានគ្រប់មុខវិជ្ជាសិក្សារពេញមួយឆ្នាំ លើកម្មវិធីសិក្សារ Tri-Continent Degree Program. និស្សិតទាំងអស់អាចចុះឈ្មោះចូលរៀនបានជារៀងរាល់ខែ។ ដោយមានទទួលចុះឈ្មោះ អនឡាញ online application form.

Apply here!

 

តម្លៃស្នាក់នៅនិងហូបចុក សម្រាប់និស្សិតបរទេស

កន្លែងស្នាក់នៅមានសុវត្ថភាព និងតម្លៃសមរម្យប្រហែល ១០០ដុល្លាក្នុងមួយខែ ឬជាខុនដូរដែលអាចស្នាក់នៅជាក្រុមមិត្តភក្តិ តម្លៃប្រហែល ២៥០ដុល្លា ដែលស្ថិតនៅមិនឆ្ងាយពីសកលវិទ្យាល័យ។

សម្រាប់ថ្លៃចំណាយលើការញាំគឺ ប្រហាក់ប្រហែលនិងប្រទេសកម្ពុជាយើងផងដែរ ដែលចំណាយក្នុងមួយខែប្រហែល ១០០ដុល្លា។ ប៉ុន្តែចំណាយគ្រប់យ៉ាងក៏អាស្រ័យលើនិស្សិតផងដែរ ៕

 

Our 2019 Initiative: ASEAN FIRST!

ការផ្តួចផ្តើម កម្មវិធីសិក្សារសម្រាប់និស្សិតអាស៊ានដំបូងបំផុតរបស់យើង គឺមានគោលបំណងដើម្បីជួយសម្រួលដល់និស្សិតអាស៊ាន ដែលចង់ទទួលបាននូវកម្មវិធីសិក្សារកំរិតខ្ពស់ស្តង់ដារប្រព័ន្ធអប់រំបែបលោកខាងលិច។

សម្រាប់២ឆ្នាំដំបូងនៃការសិក្សារបស់ប្អូនៗ និស្សិតនិងទទួលបានអាហារូបករណ៍៥០ភាគរយ ដែលមានន័យថានិស្សិតតម្រូវឲ្យបង់ថ្លៃសិក្សារតែពាក់កណ្តាលប៉ុណ្ណោះសម្រាប់២ឆ្នាំដំបូង។ ប៉ុន្តែនៅពេលដែលចូលដល់ឆ្នាំទី៣ និងទី៤ តម្រូវឲ្យនិស្សិតបង់ថ្លៃសិក្សារពេញ ប្រសិនបើនិស្សិតចង់បញ្ចប់ការសិក្សារជាមួយនិងសញ្ញាប័ត្រដែលចេញដោយសកលវិទ្យាល័យពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

យ៉ាងណាមិញ ក្នុងករណីរដែលនិស្សិតមានបញ្ហារហិរញ្ញវត្ថុ ហើយពុំមានលទ្ធភាពដើម្បីបង់ថ្លៃសិក្សារតម្លៃពេញសម្រាប់ឆ្នាំទី៣ និងទិ៤ និស្សិតនៅតែអាចបន្តររៀនរហូតដល់ចប់ឆ្នាំទី៤ ដោយបង់ថ្លៃសិក្សារតែពាក់កណ្តាល និស្សិតនិងទទួលបានសញ្ញាប័ត្រដែលចេញពីសកលវិទ្យាល័យ ស្យាមថិចណូឡូជី ប្រទេសថៃ។ ទោះបីជាយ៉ាងនេះក្តី និស្សិតដែលបង់ថ្លៃសិក្សារពាក់កណ្តាល នៅតែបន្តរការសិក្សារជាមួយនិស្សិតបង់ថ្លៃសិក្សារពេញ ភាពខុសគ្នានោះគឹសញ្ញាប័ត្រដែលនិស្សិតនិងទទួលបានក្រោយពីបញ្ចប់ការសិក្សារតែប៉ុណ្ណោះ។

 

ពត៌មានលំអិត

ផ្ញើរអីម៉ែលទៅ ulrich@siamtechnologyinternational.com

ឬទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈគេហទំព័រ ហ្វេសបុក :

ឬធ្វើការដោនឡូត program poster (PDF).

លោកអ្នកអាចទំនាក់ទំនងមកកាន់យើងផ្ទាល់ ឬអាចជួបជាមួយនិស្សិតដែលកំពុងសិក្សារកម្មវិធីដោយផ្ទាល់ ដោយគ្រាន់តែធ្វើការណាត់ជួបជាមួយនិងលោក Bryce Hunter តាមរយៈ អីម៉ែល bryce@siamtechnologyinternational.com ទូរស័ព្ទលេខ: ០៩៤ ៦៦២ ៥៥៩៨

 

 Facebook

 

yellow